Home ព័ត៌មានកីឡា ក្លឹបយក្សនៅអ៊ីតាលី ចង់ខ្ចីជើង Sancho ជាមួយនឹងជម្រើសទិញផ្តាច់នៅរដូវក្តៅក្រោយ

ក្លឹបយក្សនៅអ៊ីតាលី ចង់ខ្ចីជើង Sancho ជាមួយនឹងជម្រើសទិញផ្តាច់នៅរដូវក្តៅក្រោយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Juventus បានពិចារណាលើការខ្ជិជើងកីឡាករ Sancho។ ក្លឹបយក្សនៅ Serie A មួយនេះ ចង់អោយក្លឹប United ជួយបង់នៅប្រាក់ឈ្នួលពាក់កណ្តាលសម្រាប់កីឡាករ Sancho ដែលមានប្រាក់ពលកម្ម ៣៥០០០០ផោនក្នុងមួយសប្តាហ៍ ហើយក្លឹបនឹងធ្វើការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយជាមួយនឹងតម្លៃ ៦០លានផោន។

ទើបតែ ២រដូវកាលប៉ុណ្ណោះ ក្រោយផ្ទេរមកពីក្លឹប Borussia Dortmund ក្នុងតម្លៃ ៧៣លានផោន ប៉ុន្តែអាជីពរបស់គាត់នៅ Old Trafford ហាក់មិនទទួលជោគជ័យនោះទេ ដោយមិនស្ថិតនៅក្នុងជម្រើសរបស់លោក Erik ten Hag នោះទេ។

កាលពីខែមុនកំឡុងពេល អ្នកគ្រប់គ្រង់សញ្ជាតិហូឡង់រូបនេះដឹកនាំក្រុមទៅកាន់ប្រកួតនៅទឹកដី Arsenal គឺមិនមានឈ្មោះកីឡាករ Sancho នោះទេ ដោយសារតែកីឡាករវ័យ ២៣ឆ្នាំរូបនេះ បង្ហាញនៅទម្រង់លេងមិនល្អនៅពេលហ្វឹកហាត់។ ហើយក្នុងនោះ Sancho ក៏ធ្វើការឆ្លើយតបចំពោះការបញ្ជាក់របស់លោក Erik ten Hag និងធ្វើការបដិសេធផងដែរ៕

Previous articleសារ​សំលេង​ពិសេស​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ជនរួមជាតិ ពិសេស​ជូន​ចំពោះ​ប្រជាជន និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អ៉ី​ស្រា​អែ​ល
Next articleក្លឹបបិសាចក្រហម សម្រេចប្រើលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀតសម្រាប់ខ្សែការពាររូបនេះ