យោងតាមរបាយការណ៍ Metro បានអោយដឹងថា ខ្សែប្រយុទ្ធ Manor Solomon របស់ Tottenham នឹងត្រូវអវត្តមានយ៉ាងតិចពីរខែទៀត ដោយរបួសជង្គង់ធ្ងន់ធ្ងរ។ វាត្រូវបានគេរាយការណ៍ថា កីឡាកររួបនេះបានរងរបួសសរសៃចងកណ្តាលជើងរបស់គាត់ក្នុងការហ្វឹកហាត់ ហើយនឹងអវត្តមានក្នុងរយៈពេលយូរ វាជាការប៉ះទង្គិចដ៏ធំមួយសម្រាប់ក្រុមរបស់លោក Ange Postecoglou ។
ក្នុងរយៈពេលពីរខែបន្ទាប់ Spurs ប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញជាមួយ Chelsea, Aston Villa, Manchester City និង West Ham ។
គួរបញ្ជាក់ Solomon ទើបតែផ្លាស់មកចូលរួមជាមួយក្រុនៅភាគខាងជើងទីក្រុងឡុងដ៍នៅរដូវក្តៅដោយមិនមានតម្លៃខ្លួន បន្ទាប់ពីបង្ហាញខ្លួនដ៏គួរឱ្យចាប់អារម្មណ៍ក្នងការខ្ចីជើងនៅ Fulham ពី Shakhtar Donetsk កាលពីរដូវកាលមុន។
មកទល់ពេលនេះគាត់បានបង្ហាញខ្លួនចំនួន 6 ដងឱ្យ Spurs ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 2 ដង ទោះបីជាលេងបានត្រឹមតែ 280 នាទីសម្រាប់ក្លឹបថ្មី។
យ៉ាងណាមិញ ការអវត្តមានរបស់គាត់ ធ្វើអោយក្រុមមាន់ខ្នាយមាស Spur មានការខ្វះខាតយ៉ាងខ្លាំង ក្រោយកីឡាករ Ivan Perisic ក៏មិនបានបង្ហាញខ្លួនសម្រាប់ការប្រកួត ដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីបានរងរបួស ACL។ ហើយអ្នកចាំទី Alfie Whiteman ខ្សែបម្រើ Rodrigo Bentancur និង Giovani Lo Celso ក៏រងរបួសផងដែរ។
Tottenham បានរីករាយនឹងការចាប់ផ្តើមជីវិតដ៏អស្ចារ្យក្រោមការដឹកនាំរបស់ Postecoglou ដោយក្លឹបមិនដែលចាញ់ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីការប្រកួតបើកឆាកចំនួន 7 ហើយបច្ចុប្បន្នស្ថិតនៅលេខរៀងទី 2 និងតាមពីក្រោយ Manchester City ត្រឹមតែមួយពិន្ទុប៉ុណ្ណោះក្នុងតារាង៕