គ្រូបង្វឹក​ក្រុម Newcastle បង្ហាញ​អារម្មណ៍​បែប​នេះ ! ក្រោយ​ពី​បាន​យកឈ្នះ Paris Saint-Germain

0

គ្រូបង្វឹក​ក្រុម Newcastle លោក Eddie Howe បាន​និយាយ​ថា​នេះ​ជា​បទ​ពិសោធន៍​ដំបូង​នៃ​រាត្រី​ដ៏​ពិសេស បន្ទាប់​ពី​ពួក​គេ​បាន​យកឈ្នះ Paris Saint-Germain 4-1 ក្នុង​ការ​ប្រកួត Champions League ដែល​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​ពួក​គេ​នៅ St James’ Park ក្នុង​រយៈពេល 20 ឆ្នាំ​។

គ្រាប់​បាល់ 4 គ្រាប់​សម្រេច​បាន​ដោយ​កីឡាករ Miguel Almirón, Dan Burn, Sean Longstaff និង Fabian Schär ដែល​ជួយ Newcastle ឡើងឈរ​លើ​កំពូល​នៃ​ពូ​ល F ។

ក្រោយ​បញ្ចប់​ការ​ប្រកួត Howe បាន​និយាយ​ថា​៖ «​ខ្ញុំ​រីករាយ​ជាមួយ​កីឡាករ​សម្រាប់​អ្វី​ដែល​ពួក​គេ​បាន​ផ្តល់​ឱ្យ​នៅ​យប់​នេះ​។ វា​ជា​ការ​ប្រកួត​ដ៏​លំបាក​ជាមួយ​ក្រុម PSG ដោយ​ពួក​គេ​ក្រុម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប​»​។

«​ការ​ស៊ុត​បាល់​បញ្ចូល​ទី 4 គ្រាប់​ទល់​នឹង PSG នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​របស់​យើង បាន​ធ្វើ​ឱ្យ​វា​ក្លាយជា​រាត្រី​ដ៏​ពិសេស​មួយ​សម្រាប់​ខ្ញុំ​។ បរិយាកាស​គឺ​ពិសេស​ណាស់ ខ្ញុំ​មិនដឹង​ថា​គួរ​និយាយ​បែប​ណា​អោយ​វា​សាក​សម​ទេ​»៕