បរទេស៖ កីឡាករវ័យ ៤២ឆ្នាំ បានចោទសួរទៅកាន់អ្នកគាំទ្រក្លឹប Man United ដែលបានរិះគន់ទៅកាន់ទឺកប្រាក់ដែលត្រកូល Glazers បានផ្តល់អោយក្លឹប ក្រោយបញ្ចប់នៅការដោះដូរនារដូវក្តៅ ក្នុងនោះក្លឹប Man Utd បានចំណាយដល់ទៅ ១៥០លានផោន ក្នុងការនាំយកកីឡាករថ្មីមកមានដូចជា Andre Onana, Rasmus Hojlund និង Mason Mount។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Man Utd រូបនេះបាននិយាយទៅកាន់ Piers Morgan Uncensored ថា “ខ្ញុំគិតថានៅ Man Utd ឥលូវនេះ ខ្ញុំមិនដឹងទេ មានការបង្ហាញខ្លះអំពីម្ចាស់ក្លឹបចង់លក់ក្លឹប ប៉ុន្តែគ្រាន់តែជាការរំលឹកមួយ ម្ចាស់កំពុងវិនិយោគ”។
“វាមិនដូចជាពួកគេមិនចង់វិនិយោគនោះទេ ពីព្រោះពួកគេបានយកចូលនៅកីឡាករថ្មីជាច្រើនក្នុងចំនួនទឹកប្រាក់យ៉ាងច្រើន”។
“ដូច្នេះខ្ញុំគិតថាវាដូចជាខុសបន្តិចហើយ ដែលនិយាយថាពួកគេមិនធ្វើតាមអ្វីដែលអ្នកគាំទ្រចង់បាន ហើយខ្ញុំមិនដឹងថាមានហេតុផលអ្វីនៅពីក្រោយរឿងទាងអស់នេះ”៕