បរទេស៖ ក្រោយក្រុមលោក David Moyes បានយកឈ្នះលើក្រុមមកពីអាឡឺម៉ង់ក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីឡើងមកឈរនៅលើកំពូលតារា Group A បន្ទាប់ពីឈ្នះ ២ប្រកួត។
នេះជាការឈ្នះ ១៧ដងជាប់គ្នារបស់ក្លឹប West Ham នៅក្នុងការប្រកួតតំបន់អឺរ៉ុប ដែលវាជាការឈ្នះច្រើនបំផុតលើសក្លឹបមកពីអង់គ្លេសផ្សេងទៀត។
ក្រុមលោក Moyes បានបំបែកនៅកំណត់ត្រារបស់ក្លឹប Man City ដែលដឹកនាំដោយលោក Pep Guardiola ដែលប្រកួតមិនដែលចាញ់ ១៦ដងជាប់គ្នា, កំណត់ត្រារបស់ក្លឹប Leeds United ដែលដឹកនាំដោយ Don Revie ក្នុងឆ្នាំ១៩៦៨ និងកំណត់ត្រាក្លឹប Tottenham ដែលដឹកនាំដោយ Bill Nicholson ក្នុងឆ្នាំ១៩៧២៕