ទាំងក្លឹប និងអ្នកគាំទ្រ Barca កំពុងរង់ចាំព័ត៌មានលម្អិតពីបញ្ហារបួសរបស់ Lewandowski

0

បរទេស៖ កីឡាករ Lewandowski បានជួបបញ្ហារបួស ក្រោយមានការប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ David Carmo របស់ក្លឹប Porto។ ក្រោយមានការពិនិត្យ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ត្រូវបានជំនួសវិញអោយកីឡាករ Ferran Torres ហើយគាត់បានចាកចេញពីទីលានដោយមានថង់ទឹកកកស្អំនៅត្រង់ជើងខាងឆ្វេងរបស់គាត់។

បញ្ហារបួសរបស់ Lewandowski អាចក្លាយជាបញ្ហារបស់ក្លឹប Barca ប៉ុន្តែវាកាន់តែអាក្រក់ ដោយក្លឹបមួយនេះនឹងត្រូវទៅសួរសុខទុកក្រុម Granada មុននឹងការសម្រាប់អន្តរជាតិមកដល់។

អ្នកគាំទ្រក្លឹប Barca កំពុងរង់ចាំនៅព័ត៌មានលម្អិតពីបញ្ហារបួសរបស់អ្នករកគ្រាប់បាល់រូបនេះ ខណៈកាលចេញផ្សាររបស់ Adria Albets អ្នកសារព័ត៌មានរបស់ Cadena SER បានបញ្ជាក់ថារបួសមួយនេះមិនសូវធ្ងន់ធ្ងរនោះទេ៕