បរទេស៖ តាមប្រភពមួយចំនួនបានអោយដឹងថា កីឡាករ Lionel Messi បានកំពុងគិតអំពីគោលដៅបន្ទាប់របស់គាត់ ក្រោយកុងត្រារបស់គាត់ជាមួយនឹងក្លឹប Inter Miami បានបញ្ចប់នៅឆ្នាំ២០២៥។
នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថា តារាឆ្នើមនៅក្លឹប Inter Miami រូបនេះនឹងទៅប្រទេសអាហ្សង់ទីននៅឆ្នាំ២០២៥ និងចូលរួមជាមួយនឹងក្លឹប Newell’s Old Boys ដែលជាក្លឹបដំបូងរបស់គាត់វិញ។ កីឡាករសញ្ជាតិអាហ្សង់ទីរូបនេះ បានចាកចេញពីក្លឹបដំបូងនេះ កាលពីគាត់មានវ័យ ១៣ឆ្នាំ ដោយទៅចូលរួមមួយនឹងក្លឹប Barcelona៕
.jpeg?auto=webp&format=pjpg&width=3840&quality=60)