បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Firenze Viola បានអោយដឹងថាក្លឹប Arsenal បានកំពុងតាមដានទៅលើខ្សែការពារ Michael Kayode របស់ក្លឹប Fiorentina។

កីឡាករ Kayode មានវ័យ ១៩ឆ្នាំ លេងក្នុងតំណែងខ្សែការពារស្តាំ ដែលជាយុវជនឆ្នើមនៅក្លឹប Fiorentina។ ក្លឹប Arsenal បានបញ្ជូនក្រុមការងារទៅមើលកីឡាករ Kayode កំឡុងពេលក្លឹប Fiorentina បានយកឈ្នះក្លឹប Cagliari ក្នុងលទ្ធផល ៣ទល់នឹង០។
ខាងក្លឹប Fiorentina អាចនឹងប្រើប្រាស់នៅជម្រើសបន្តថែមមួយរដូវកាលដល់ឆ្នាំ២០២៥ ដែលមាននៅក្នុងកុងត្រារបស់កីឡាករ Kayode៕