ព្រះសីហនុ៖ ស្ត្រីជនជាតិចិនម្នាក់ស្លាប់ក្រោយធ្លាក់ពីលើអាគារខ្ពស់សណ្ឋាគារមួយកន្លែងក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ៣០កញ្ញា២០២៣។
របាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ(សាកសព)ឈ្មោះ Dou TingWie ភេទ ស្រី អាយុ២៥ឆ្នាំ ។យោងតាមការពិនិត្យរបស់គ្រូពេទ្យ ការធ្វើកោសល្យវិច្ច័យនិងពិនិត្យកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតលោតពីលើអាគារខ្ពស់។ ក្រោយកើតហេតុ សាកសពជនរងគ្រោះក្សាទុកនៅសាលតម្កល់សព មន្ទីរពេទ្យបង្អែកខេត្តដើម្បីបន្តនីតិវិធី៕