អ្នកគាំទ្រ Liverpool បានគិតថាក្លិបបានរកឃើញកីឡាករដ៏ល្អឥតខ្ចោះ ដែលសាកសមពាក់អាវលេខប្រាំបីរបស់ Steven Gerrard គឺកីឡាករ Dominik Szoboszlai បន្ទាប់ពីគាត់បានរកបានគ្រាប់បាល់ក្នុងការប្រកួត Carabao Cup ទល់នឹង Leicester City ជាជ័យជម្នះក្នុងលទ្ធផល 3-1 នៅកីឡដ្ឋាន Anfield ។
នៅក្នុងការប្រកួតមួយនេះ អ្វីដែលគ្រប់គ្នាលើយកមកនិយាយ គឺគ្រាប់បាល់ដ៏អស្ចារ្យរបស់ Szoboszlai នៅនាទីទី 70 ខណៈដែលគាត់បានស៊ុតពីខាងក្រៅប្រអប់ដែលជាតំបន់របស់កីឡាករ Steven Gerrard តែងតែធ្វើសម្រាប់ក្រុម Liverpool ។
វាគឺជាគ្រាប់បាល់ទី 2 របស់កីឡាករវ័យ 22 ឆ្នាំក្នុងការបង្ហាញខ្លួនអោយ Liverpool បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ពី RB Leipzig នៅរដូវក្តៅ ហើយវាបាននាំមកនូវការប្រៀបធៀបទៅនឹងកីឡាករលេខ 8 ដ៏អស្ចារ្យបំផុតរបស់ក្លឹបដែលមិនធ្លាប់មានគឺ Steven Gerrard ។
ក្រោយពីបញ្ចប់ការប្រកួតអ្នកគាំទ្របានចូ បណ្ដាញសង្គមលើកសរសើរខ្សែបម្រើរូបនេះ ថាទីបំផុតក្លឹបបានរកឃើញអ្នកស្នងមរតករបស់អតីតប្រធានក្រុម Liverpool កីឡាករ Steven Gerrard។ ជាងនេះទៅទៀត អ្នកខ្លះបានលើកសរសើរកីឡាករហុងគ្រី ដោយបានលើកឡើងថា គាត់មិនត្រឹមតែមានលក្ខណៈដូច Gerrard ប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃណាមួយ គាត់នឹងក្លាយកីឡាករកំពូលរបស់ Liverpool។
គួររំលឹកឡើងវិញ Steven Gerrard បានលេងជាង 700 ប្រកួតឱ្យ Liverpool ដោយស៊ុតបញ្ចូលទីបាន 185 គ្រាប់ និងបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ FA Cups 2 ដង ពាន League Cup ចំនួន 3 ដង និងឈ្នះពានដ៏អស្ចារ្យនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងឆ្នាំ 2005 នៅពេលដែលគាត់បានឈ្នះពានរង្វាន់ Champions League៕