លោក Mikel Arteta បាននិយាយថាការប្ដូរ Declan Rice ចេញ ហើយជំនួសមកវិញដោយកីឡាករ Jorginho ដោយគាត់មានរបួសខ្នងនៅក្នុងការប្រកួតតង់ទី ១ ទល់នឹង Tottenham កាលយប់មិញ ។
យោងតាមរបាយការណ៍ Sky Sport បានរាយការណ៍ដំបូងថា Rice កំពុងសម្រាកព្យាបាលរបួសកំភួនជើង ប៉ុន្តែអ្នកចាត់ការ Arsenal ក្រោយមកបានបង្ហើបថា អតីតប្រធានក្រុម West Ham បានរងរបួសខ្នង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតរបស់គាត់ Arteta បាននិយាយថា៖ «Rice មានបញ្ហាមិនស្រួលនៅផ្នែកខាងក្រោយរបស់គាត់។ គាត់បានប្រាប់ខ្ញុំអំឡុងពាក់កណ្តាលតង់ទីមួយថា គាត់ឈឺខ្នង។ យើងសង្ឃឹមថាគាត់នឹងជាសះស្បើយឆាប់ៗនេះ ប៉ុន្តែវាជារឿងសោកស្ដាយ ដែលកីឡាករដូចគាត់ត្រូវប្ដូរចេញ»។
ឥឡូវនេះកីឡាករនៅក្នុងក្រុមមានរបួសចំនួន ៥ នាក់ក្នុងនោះមាន Thomas Partey, Gabriel Martinelli , Jurrien Timber , Leandro Trossard រួមទាំង Declan Rice ៕