គ្រូបង្វឹកក្រុម Paris Saint-Germain លោក Luis Enrique មានការព្រួយបារម្ភអំពីរបួស Kylian Mbappe បន្ទាប់ពីជ័យជម្នះ 4-0 លើក្រុម Marseille ។
លោក Enrique បានបញ្ជាក់ថា កីឡាករវ័យ ២៤ ឆ្នាំមិនអាចបន្តលេងបានទេ ដោយត្រូវសម្រាកព្យាបាលបញ្ហាកជើង។ ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានអះអាងថាការប្តូរ Mbappe ចេញគឺជាការប្រុងប្រយ័ត្ន ដើម្បីកុំអោយគាត់មានរបួសកាន់តែធ្ងន់ធ្ងរ។
គាត់បាននិយាយថា៖ «ខ្ញុំគិតថា គាត់មិនធ្ងន់ធ្ងរទេ ហើយខ្ញុំគិតថា គាត់នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាជាការប្រសើរសម្រាប់យើង ដែលមិនដាក់អោយគាត់លេងយូរជាងនេះ។ បើទោះជា Mbappe អវត្តមានក៏ដោយ ក៏ក្រុមការពារតំណែងជើងឯកអាចយកឈ្នះ Marseille ក្នុងលទ្ធផល 4-0៕