ដំណឹង​ល្អ ! កីឡាករ ២ រូប​របស់​ក្រុម Arsenal បាន​ចូល​ហ្វឹកហាត់​វិញ

0

តារា​ឆ្នើម​របស់​ក្លឹ​ប Arsenal កីឡាករ Gabriel Martinelli និង Thomas Partey បាន​ចូល​ហ្វឹកហាត់​វិញ​មុន​ពេល​ការ​ប្រកួត North London Derby ចុង​ស​ប្តា​ហ៍​នេះ​។

ក្រុម​កាំភ្លើង​ធំ​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​គូប្រជែង Tottenham នៅ​កីឡដ្ឋាន Emirates នៅ​រសៀល​ថ្ងៃអាទិត្យ បន្ទាប់​ពី​ការ​ចាប់ផ្តើម​ដ៏​អស្ចារ្យ​របស់​ក្រុម​ទាំង​ពីរ​ក្នុង​រដូវ​កាល​ថ្មី​។ ក្រុម​របស់​លោក Mikel Arteta បាន​ឈ្នះ​ចំនួន​បួន និង​ស្មើ​មួយ​ក្នុង​ចំណោម​ការ​ប្រកួត​បើក​ឆាក Premier League ចំនួន 5 របស់​ពួក​គេ​។

ប៉ុន្តែ​ភាព​អវិជ្ជមាន​នោះ​គឺ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Martinelli ។ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅឡើយ​ទេ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​បាន​ចាប់ផ្តើម​រាល់​ការ​ប្រកួត​លី​ក​ក្រោម​ការ​ដឹកនាំ​របស់ Arteta និង​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 2 ដង​។

ទោះជា​យ៉ាងណា​ក៏​ដោយ Arsenal ប្រហែលជា​មិន​អាច​ដាក់​កីឡាករ Martinelli បាន​ទេ បន្ទាប់​ពី​គាត់​បាន​របួស​សរសៃពួរ​ក្នុង​ជ័យជម្នះ 1-0 លើ​ក្រុម Everton កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ឯ​កីឡដ្ឋាន Goodison Park ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​របស់​គាត់ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ​បាន​និយាយ​ថា​៖ «​ជាមួយ Martinelli យើង​នៅ​តែ​វាយតម្លៃ​គាត់ ដូច្នេះ​ចាំ​មើល​ថា​តើ​គាត់​អាច​ចូលរួម​ការ​ប្រកួត​បាន​ឬ​អត់​។ សម្រាប់ Partey យើង​សង្ឃឹមថានឹង​មាន​គាត់​»​។

ប្រសិនបើ Martinelli មិន​បាន​ចូល​លេង នោះ​នឹង​ធ្វើ​ឱ្យ Arteta សម្រេចចិត្ត​ដាក់​ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក Leandro Trossard ជំនួស​មិត្ត​រួម​ក្រុម​របស់​គាត់​នៅ​ផ្នែក​ខាងឆ្វេង ។

អតីត​កីឡាករ Brighton រកបាន​គ្រាប់​បាល់​នៅ​ពាក់កណ្តាល​តង់​ទី​ពីរ​នៅ Merseyside ។ គាត់​បាន​បង្កើត​ភាព​វិជ្ជមាន​ក្នុង​ជ័យជម្នះ 4-0 របស់​កាំភ្លើង​ធំ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Champions League លើ​ក្រុម​ហូ​ឡង់ PSV Eindhoven ជា​ការ​ប្រកួត​ដែល Martinelli អវត្តមាន​៕