ក្លឹប Manchester United កំពុងសម្លឹងរកការផ្ដល់អោយខ្សែបម្រើកណ្តាល Hannibal Mejbri នូវកិច្ចសន្យាថ្មី នេះបើយោងតាមប្រភពបានបញ្ជាក់ដល់ 90min ។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ សម្រាប់ក្រុមបិសាចក្រហមនៅចុងបញ្ចប់នៃការប្រកួតចាញ់ក្រុម Brighton & Hove Albion ក្នុងលទ្ធផល 3-1 កាលពីចុងសប្តាហ៍មុន។
បើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថា Erik ten Hag បានពេញចិត្តក្នុងការបង្ហាញសមត្ថភាពរបស់ Mejbri ហើយក្លឹបជឿថាគាត់សមនឹងទទួលបានកិច្ចសន្យាថ្មី។
កិច្ចសន្យាបច្ចុប្បន្នរបស់ Mejbri នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 ទោះបីជា Man Utd រក្សាជម្រើសក្នុងការបន្តកុងត្រានេះមួយឆ្នាំបន្ថែមទៀតក៏ដោយ។ ហើយក្លឹបនឹងមិនអនុញ្ញាតឱ្យគាត់ដើរចេញដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
គួបញ្ជាក់ផងដែរ ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនឯងនៅ Man United ជាលើកដំបូងក្នុងឆ្នាំ 2019 ដោយបានផ្ទេរពី Monaco ក្នុងតម្លៃដំបូង 4.35 លានផោន៕