លោក Jurgen Klopp បានបញ្ជាក់ថារបួសរបស់កីឡាករ Ryan Gravenberch មិនមានសភាពធ្ងន់ធ្ងរទេ វាគ្រាន់តែជាការរមួល បន្ទាប់ពីការបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងរបស់គាត់សម្រាប់ក្រុម Liverpool ក្នុងការប្រកួត Europa League ជាមួយនឹងក្រុម LASK ។
កីឡាករសញ្ជាតិហូឡង់ បានចេញពីកៅអីបម្រុង ដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ហង្សក្រហម ក្នុងការប្រកួតជាមួយនឹងក្រុម Wolves កាលពីថ្ងៃសៅរ៍ ។
គ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp បានសម្រេចចិត្តផ្លាស់ប្តូរ Ryan Gravenberch ចេញដោយជំនួស Mohamed Salah ចូលវិញ។ ក្រោយពីបញ្ចប់ការប្រកួតលោក Jurgen Klopp បាននិយាយថា៖ «Ryan លេងបានល្អខ្លាំងណាស់ ហើយការសម្រេចចិត្តរបស់ យើងក្នុងការចុះហត្ថលេខាលើគាត់ពិតជាត្រឹមត្រូវ ហើយគាត់បានបន្ថែមថា Gravenberch គ្រាន់តែរងការប៉ះពាល់នៃការរមួលតែប៉ុណ្ណោះ»៕