ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ០២រូប គឺកីឡាករ មនត្រស ផានសុវណ្ណអារុន និងកីឡាករ ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន បានធ្វើដំណេីរចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមការប្រកួតកីឡាអាស៊ីហ្គេម លេីកទី១៩ ឆ្នាំ២០២២ (19th ASIAN GAMES 2022) ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចូនសមាសាភាពក្រុមកីឡាហែលទឹកជម្រើសជាតិ ចំនួន ០៦នាក់ រួមមាន៖
១. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
២. លោក ចេង ពិរោទ គ្រូជំនួយ
៣. លោក មនត្រស ផានសុវណ្ណអារុន កីឡាករ
៤. លោក ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន កីឡាករ
៥. កញ្ញា សុខ វរល័ក្ខណ៍ កីឡាការិនី
៦. កញ្ញា ឃឺន ចន្ទចរិយា កីឡាការិនី
សហព័ន្ធខ្មែរកីឡាហែលទឹក សូមជូនពរសម្រាប់ការធ្វេីដំណេីរប្រកបដោយសុវត្ថិភា សុខសប្បាយ និងទទួលបានលទ្ធផលល្អៗក្នុងប្រកួតខាងលេី៕
ប្រភព៖ សហព័ន្ធខ្មែរកីឡាហែលទឹក