បាត់បង់ជីវិត ២នាក់​ ក្នុងហេតុការណ៍រថយន្ត​កុង​ទី​ន័​រ និង​ម៉ូតូ

0

កោះកុង​៖ មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​ស្លា​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​ប៉ះ​គ្នា​រវាង រថយន្ត​កុង​ទី​ន័​រ និង​ម៉ូតូ នៅ​វេលា​ម៉ោង​១២:៣៥​នាទី រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា​ឆ្នាំ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៤៧-១៤៨ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង រីឯ​អ្នក​បើ​របរ​ឡាន​កុង​តា​ន័​រ​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

ចំពោះ​សាកស​ព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដែល​មាន​អាសយដ្ឋាន ស្ថិត​នៅ​ចំណុច​ក្បែរ​ទីតាំង​កើតហេតុ​។

បច្ចុប្បន្ន​សម្ថ​កិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ រក​អ្នក​បើករថយន្ត ដែល​កំពុង​រត់គេច​ខ្ល​ន យក​មក​ដោះស្រាយ​តាម​ច្បាប់​។ ចំពោះ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​អនុត្ត​តាម​នីតិវិធី​៕

ប្រភព៖ Huy Bunleng News

May be a black-and-white image of 3 people, child, people smiling and text