យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថា Real Madrid កំពុងត្រៀមការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappé ក្នុងខែមករា ។
ក្រុម LaLiga បានចាត់ទុកកីឡាករសញ្ជាតិបារាំងវ័យ 24 ឆ្នាំជាអាទិភាពរបស់ពួកគេនៅពេលទីផ្សារដោះដូរកីឡាករបើក ប៉ុន្តែប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើគាត់ក្នុងរដូវរងារ ពួកគេក៏មានជម្រើសផ្សេងៗជំនួសកីឡាកររូបនេះ ។
ជម្រើសជំនួសនោះជា ខ្សែប្រយុទ្ធរបស់ Manchester City គឺកីឡាករ Julián Álvarez ។ កីឡាករសញ្ជាតិជាតិអាហ្សង់ទីនវ័យ 23 ឆ្នាំគឺជាតារាចុងក្រោយបង្អស់ដែលបានបង្ហាញខ្លួននៅលើរ៉ាដារបស់ក្លឹបនៅរដ្ឋធានីអេស្ប៉ាញ។ ខណៈពេលដែល Los Blancos ដឹងថាការផ្លាស់ប្តូរមួយនេះនឹងពិបាក ហើយពួកគេសង្ឃឹមថាការចាប់អារម្មណ៍របស់ Man City លើខ្សែប្រយុទ្ធ Evan Ferguson របស់ Brighton មានកិច្ចព្រមព្រៀងកើតឡើង ។
ម្ចាស់ជើងឯក Premier League ត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការផ្តល់ជូនតម្លៃផ្ទេរ 110 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអៀរឡង់វ័យ 18 ឆ្នាំដែលបានស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ 3-1 លើក្រុម Newcastle United កាលពីខែកញ្ញា ។
ហេតុដូចនេះ Real Madrid មានសង្ឃឹមខ្ពស់បំផុតក្នុងការអាចចុះហត្ថលេខាលើ Alvarez ដែលពួកគេរំពឹងថានឹងក្លាយជាជម្រើសទីបីនៅ Etihad ប្រសិនបើអ្នកចាត់ការ Pep Guardiola ទិញ Ferguson ៕