ក្របួចបាន ៥នាក់!! ក្រុមជំនាញកាប់ប្លន់ម៉ូតូ

0

កំពង់ស្ពឺ​៖ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​ដឹកនាំ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​លោក​អធិការ​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​ផែន​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ យ៉ា សច្ចៈ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វល្ល​សរ ស្រុក​សំរោង​ទង ។

កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១​និង​៣០​នាទី នៅ​ផ្លូវជាតិ​លេខ​៤( ៤៩-៥០) ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​យក​ម៉ូតូ​) បង្ក​ដោយ​ជនសង្ស័យ​៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​២​គ្រឿង ដេញ​តាម​ពីក្រោយ​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ឲ្យ​ឈប់​រួច​ប្រើ​កាំបិត​ផ្កា​ក់​គំរាម​កាប់​ជន​រង​គ្រោះ​ឈ្មោះ ទុំ វ​ណ្ណា​ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពេល​កំពុង​ម៉ូតូ​ចេញពីផ្ទះ​ទៅ​សំរាក​នៅផ្ទះ​ជួល​បងប្អូន នៅ​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន ក្រុង​ច្បារមន ហើយ​ជន​រង​គ្រោះ​បាន​ផ្ដួល​ម៉ូតូ​ទុក​ចោល​ដោយ​មិន​ដក​កូនសោរ​រត់គេច​ខ្លួន​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​។

​បាត់បង់ ៖ ម៉ូតូ​ម៉ាក​HONDA C125​ស៊េរី ២០២២​ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ
1SQ-4335 លេខ​តួ​-​ម៉ាស៊ីន 6295284​។

យោង​តាម​ការ​ផ្ក​ល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ៖ ឈ្មោះ​យឿ​ន រក្សា ហៅ​តឿ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បន្លា​ស្អិត ឃុំ​រលាំងចក ស្រុក​សំរោង​ទង បាន​ទិញ​ម៉ូតូ​Honda C125 ស៊េរី​២០២២ ពណ៌ខ្មៅ ពី​ឈ្មោះ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​ធ្វើ​សកម្មភាព ប្លន់​នៅ​ក្រុង​ច្បារមន កន្លង​មក​ហើយ​ឈ្មោះ យ៉ា សច្ចៈ​បញ្ញា ហៅ​ញ៉ា បាន​សារភាព​ថា​ខ្លួន​និង​មាន​បក្ខពួក​៤ នាក់​ទៀត​ពិតជា​បាន ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​បន្ថែម
ទៀត​៖
១-​ឈ្មោះ យឹ​ម រក្សា ហៅ​តឿ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បន្លា​ស្អិត ឃុំ​រលាំងចក ស្រុក​សំរោង​ទង ដកហូត​ម៉ូតូ​HondaC125​ស៊េរី
២០២២ ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ​។
២-​ឈ្មោះ រី​ម ឆ​វ័​ន្ត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​តា​គាំ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ។
៣-​ឈ្មោះ នុ​ត សំបូរ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​បន្លា​ស្អិត ឃុំ​រលាំងចក ស្រុក​សំរោង​ទង ។
៤-​ឈ្មោះ ភុ​ន ច​ន្ទ្រា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ។

សរុប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ដកហូត​ម៉ូតូ​២​គ្រឿង​ក្នុ​នោះ​ជន​រង​គ្រោះ​១​គ្រឿង​។ តាម​ចម្លើយ​ក្រុម​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ប្លន់​យ​ម៉ូតូ​៤​លើក​៖
-​ក្រុង​ច្បារមន​៣​លើក
-​ស្រុក​អង្គស្នួល​១​លើក
ករណី​ខាងលើ​ជំនាញ​កសាង​សំណុំរឿង​ចាត់កា​តាម​និ​តិ​វិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំរោងទង