បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ត្រូវបានប្តូរចេញនៅក្នុងតង់ទី១ ក្នុងការប្រកួតរបស់ Saudi Pro League ក្រោយពេលគាត់បានដួលនៅលើទីលាន។ វាបានបញ្ជាក់ថា កីឡាករវ័យ ៣៥ឆ្នាំរូបនេះ មិនអាចបន្តលេងបានទេ ហើយទាមទារអោយគាត់ត្រូវប្តូរចេញភ្លាម ដោយជំនួសមកវិញដោយកីឡាករ Jota នៅនាទីទី ៤២។
ការប្តូរ Benzema ចេញនេះ នៅពេលដែលក្លឹប Al-Ittihad កំពុងនាំមុខគូរប្រជែង ២ទល់នឹង០ ទៅហើយ។ ក្លឹប Al-Ittihad កំពុងធ្វើការប្រជែងដើម្បីទាមទារនៅតំណែងលេខ ៣ ក្នុងលីគ។
កីឡាករ Benzema និងក្លឹប Al-Ittihad សង្ឃឹមថារបួសនេះមិនធ្ងន់ធ្ងរ ខណៈគាត់ជាតួរអង្គសំខាន់ក្នុងការប្រជែងជើងឯកអារ៉ាប៊ីសាអូឌីត។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបានស៊ុតបញ្ចូលទី មួយគ្រាប់ និង Assistបានពីរគ្រាប់ សម្រាប់ក្លឹបចាប់តាំងពីមកចូលរួមដោយឥតគិតថ្លៃនៅរដូវក្តៅ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះសង្ឃឹមថានឹងអាចត្រលប់មកជួយក្រុមវិញក្នុងពេលឆាប់ៗខាងមុខ ខណៈខាងក្លឹបនឹងត្រូវជួបជាមួយនឹងក្លឹប Al-Hilal នៅថ្ងៃទី១ ខែកញ្ញាខាងមុខ៕