Erik ten Hag ចង់លក់ខ្សែការពារម្នាក់ចេញ ដើម្បីយកលុយមកទិញខ្សែការពារឆ្វេង និងខ្សែបម្រើថ្មី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail បានអោយដឹងថា West Ham ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែការពារកណ្តាលដែលមិនស្ថិតនៅក្នុងជម្រើសរបស់ក្លឹប Man Utd បន្តទៅទៀតម្នាក់នេះ ហើយខាងក្លឹប United ចង់លក់ Maguire ជាជាងដាក់គាត់អោយក្លឹបផ្សេងខ្ចី ព្រោះ ដើម្បីប្រមូលប្រាក់សម្រាប់ផ្ទេរខ្សែការពារឆ្វេង និងខ្សែបម្រើថ្មី។

ក្លឹប United បានចាប់អារម្មណ៍ទៅលើកីឡាករ Marc Cucurella របស់ក្លឹប Chelsea ក្រោយកីឡាករ Luke Shaw អាចនឹងត្រូវខកខានជួយក្រុមដល់ទៅ ២ខែ ដោយសារតែបញ្ហរបួសសាច់ដុំ។ ក្នុងនោះលោក Erik ten Hag ក៏ចង់ពង្រឹងនៅតំបន់បម្រើរបស់ខ្លួនដែរ ដោយ United បានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Sofyan Amrabat របស់ Fiorentina និង Ryan Gravenberch របស់ក្លឹប Bayern Munich។

Maguire-Man-Utd-Athletic-Club

គួរបញ្ជាក់ថា ខ្សែការពារ Maguire ត្រូវការការចាប់ផ្តើមដ៏ល្អមួយ បន្ទាប់លោក Erik ten Hag បានដកគាត់ចេញពីតំណែងប្រធានក្រុម។ ហើយការពន្យាពេលការចរចាផ្ទេររបស់ Maguire បានអោយធ្វើអោយក្លឹប West Ham បានបង្ហាញការមិនពេញចិត្ត ដែលបានធ្វើអោយខ្សែការពាររូបនេះបន្តស្នាក់នៅ Old Trafford ដល់ខែមករាខាងមុខទៀត៕