Man Utd រកបានអ្នកចាំទីដៃទី២ ដែលនឹងមកជំនួសកន្លែង Dean Headerson

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ESPN បានអោយដឹងថាក្លឹប Manchester United បានខិតជិតក្នុងចុះហត្ថលេខាយកអ្នកចាំទី Altay Bayindir ខណៈក្លឹបនឹងអនុញ្ញាតអោយអ្នកចាំទី Dean Henderson ចាកចេញទៅកាន់ Crystal Palace។

ដោយក្លឹប United ត្រៀមចុះហត្ថលេខាយក Bayindir ពីក្លឹប Fenerbahce ក្នុងតម្លៃប្រមាណ ៤.៩លានអឺរ៉ូ ខណៈលក់ Henderson ទៅកាន់ក្លឹប Crystal Palace ក្នុងតម្លៃ ២០លានផោន។ អ្នកចាំទី Bayindir បានធ្វើតេស្តសុខភាពរួចរាល់ហើយ នឹងត្រៀមតែចុះហត្ថលេខាប៉ុណ្ណោះ នៅពេលដែលអ្នកចាំទី Henderson ផ្ទេរចេញបានសម្រេច។

ក្នុងនោះ កីឡាករ Henderson ក៏ស្ថិតនៅក្នុងកៅអីបម្រុងផងដែរ ក្នុងការប្រកួតដែលក្លឹប Man Utd បានយកឈ្នះ Nottingham Forest ក្នុងលទ្ធផល ៣ទល់នឹង២ កាលពីថ្ងៃសៅរ៍។ ហើយគាត់បានធ្វើដំណើរទៅកាន់ទីក្រុងឡុង បន្ទាប់ពីចប់ការប្រកួត ដើម្បីធ្វើតេស្តសុខភាព និងចរចានៅលក្ខខណ្ឌផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា អ្នកចាំទី Bayindir នឹងមកកាន់ក្លឹប Man Utd ក្នុងនាមជាអ្នកចាំទីជម្រើសទី២ ខណៈពេលដែល Andre Onana ជាអ្នកចាទីជម្រើសទី១៕

Altay Bayindir Man Utd GFX