បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Everton នឹងធ្វើការជួបពិភាក្សាជាមួយនឹងក្លឹប Udinese ម្តងទៀតចំពោះការផ្ទេរកីឡាករ Beto។ ចំពោះសំណើរ ៣០លានអឺរ៉ូនៅលើតុរបស់ Udinese ប៉ុន្តែខាងក្លឹបនៅចង់បានច្រើនជាងនេះទៅទៀត។
លក្ខខណ្ឌក្នុងការផ្ទេរ និងតម្លៃបន្ថែម អាចជាចំនុចសំខាន់ធ្វើអោយការផ្ទេរមួយនេះកើតឡើងបាន។ ខាងកីឡាករ Beto បានទទួលយកនៅសំណើរផ្ទេរមួយនេះហើយ៕