បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប West Ham បានដាក់សំណើរផ្ទេរយក Mohammed Kudus នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងតម្លៃ ៤២លានអឺរ៉ូ។
ខាងក្លឹប Ajax បានធ្វើការបដិសេធនៅសំណើរនេះ ដោយមិនមានបំណងចង់ទទួលយកនៅសំណើរ ទោះបីជានៅក្នុងលក្ខខណ្ឌណាក៏ដោយ។
នៅពេលនេះខាងក្លឹប West Ham នឹងត្រូវធ្វើការសម្រេចចិត្ត ប្រសិជាពួកគេចង់ចាកចេញពីការពិភាក្សាមួយនេះ ខណៈមិនមានការព្រមព្រៀងណាមួយនោះទេ៕