Gerrard ចេញមកបញ្ជាក់ទៅលើព័ត៌មានក្លឹប Al Ettifaq ចង់បាន Greenwood

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Steven Gerrard បានបដិសេធចំពោះព័ត៌មានដែលក្លឹប Al Ettifaq ចង់ចុះហត្ថលេខាយកកីឡាករ Mason Greenwood។

លោក Steven Gerrard បានធ្វើការបង្ហោះសារមួយពាក់ព័ន្ធនឹងព័ត៌មានការផ្ទេរ Greenwood មកកាន់អារ៉ាប៊ីសាអូឌីត ថាជា “ព័ត៌មានមិនពិត”៕