លោក Klopp សម្លឹងឃើញខ្សែបម្រើសញ្ជាតិម៉ាលីម្នាក់របស់ Crystal Palace

0

បរទេស៖ ក្លឹប Liverpool បានយល់ព្រមនៅតម្លៃ ១៦លានផោន សម្រាប់ការផ្ទេរយកកីឡាករ Endo ពីក្លឹប Stuttgard បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាយក Moises Caicedo នោង Romeo Lavia នៅរដូវក្តៅនេះ។ កីឡាករជម្រើសជាតិជប៉ុន បានកំពុងធ្វើដំណើរមកកាន់អង់គ្លេស ហើយនៅពេលនេះកំពុងធ្វើតេស្តសុខភាព។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian បានអោយដឹងថា នៅពេលជាមួយគ្នានេះក្លឹប Liverpool បានរៀបចំក្នុងការដាក់សំណើរផ្ទេរយកកីឡាករជម្រើសជាតិម៉ាលី Doucoure ប៉ុន្តែសំណើរមិនទាន់ទៅដល់តុរបស់ Crystal Palace នោះទេ។

ក្នុងនោះក្លឹប Liverpool ក៏មានព័ត៌មានលេចលឺទាក់ទងនឹងការចង់បានខ្សែបម្រើក្លឹប Fiorentina គឺកីឡាករ Sofyan Amrabat ស្របពេលដែលកីឡាកររូបនេះ ក៏មានពាក្យចចាមអារាមជាច្រើនជាមួយនឹងក្លឹប Manchester United នៅរដូវក្តៅនេះដែរ។ លើសពីនេះទៅទៀត កីឡាករ Ryan Gravenberch របស់ Bayern Munich ក៏ជាជម្រើសរបស់ក្លឹប Liverpool ផងដែរ។

គួរបញ្ជាក់ថា ក្លឹបចង់ចុះហត្ថលេខាយកខ្សែបម្រើដែលមានគុណភាព មុនទីផ្សារដោះដូកីឡាករត្រូវបានបិទ ស្របពេលដែលកីឡាករ Jordan Henderson និង Fabinho បានចាកចេញ ហើយក្លឹបបរាជ័យក្នុងការចុះហត្ថលេខាយក Caicedo និង Lavia។ វា​នឹង​មិន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ការ​ឃើញ Liverpool ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​មួយ​ចំនួន​នៅ​មុន​ពេល​បង្អួច​បិទ​នៅ​ថ្ងៃ​ទី 1 ខែ​កញ្ញា៕