ក្លឹបនៅអង់គ្លេសមួយ ចេញមកប្រជែងនឹង Man Utd យកខ្សែការពារ Pavard

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal កំពុងពិចារណាក្នុងការផ្ទេរយកកីឡាករ Pavard របស់ក្លឹប Bayern Munich ក្រោយកីឡាករ Jurrien Timber បានជួបបញ្ហារបួសនៅក្នុងការប្រកួតបើករដូវកាល។ ក្លឹប Inter ក៏បានដាក់គោលដៅយកខ្សែការពារ Bayern រូបនេះដែរ ប៉ុន្តែមិនទាន់មានការពិភាក្សាណាមួយនោះទេ។

ក្នុងនោះ កីឡាករ Pavard បានបង្ហាញនៅបំណង់ចង់ផ្ទេរទៅកាន់ក្លឹប Manchester United ប៉ុន្តែវាត្រូវបានគេដឹងថាក្លឹបបិសាចក្រហមបានជួប នឹងបញ្ហាក្នុងការលក់ចេញ Harry Maguire បានធ្វើអោយក្លឹបផ្អាកការចរចានៅពេលនេះ។ កត្តានេះអាចធ្វើអោយក្លឹប Arsenal និង Inter នាំមុខក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិបារាំងម្នាក់នេះ។

គួរបញ្ជាក់ថា កីឡាករ Pavard ត្រូវបានដក់ចេញនៅពាក់កណ្តាលតង់ ក្នុងការប្រកួត Super Cup ដោយក្លឹប Bayern បានចាញ់ទៅលើក្លឹប RB Leipzig។ អនាគតរបស់គាត់ នៅមិនទាន់មានភាពច្បាស់លាស់នោះទេ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ជាមួយនឹងកុងត្រាដែលនឹងផុតនៅរដូវក្តៅឆ្នាំក្រោយ៕