មកដឹងប្រាក់ឈ្នួល ២ឆ្នាំរបស់ Neymer នៅក្លឹប Al Hilal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Neymar បានទៅចូលរួមជាមួយនឹងក្លឹប Al Hilal ក្នុងកញ្ចប់ប្រាក់ឈ្នួលបំបែកកំណត់ត្រា ៣០០លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំ និងគ្មានជម្រើសក្នុងការបន្តកុងត្រានោះទេ។

ប្រាក់ឈ្នួលអាចឡើងដល់ ៤០០លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ ដោយមានតែតម្លៃបន្ថែម និងការថតពាណិជ្ជកម្ម។ ការផ្ទេរមួយនេះត្រូវបានរៀបចំដោយឪពុករបស់គាត់ Neymar Pai និងភ្នាក់ងារ Pini Zahavi៕