បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal កាន់តែខិតក្នុងការផ្ទេរយកកីឡាករ Yassine Bono ពីក្លឹប Sevilla។ ការចរចាបានដល់ដំណាក់កាលចុងក្រោយ មានតម្លៃប្រមាណ ១៨លានអឺរ៉ូ។
ខាងក្លឹប Bayern បានចាកចេញពីការចរចាហើយនៅថ្ងៃនេះ ដោយសារតែពួកគេជឿជាក់ថាក្លឹប Al Hilal នឹងដាក់សំណើរខ្ពស់។ គេជឿជាក់ថាការផ្ទេរមួយនេះ នឹងអាចកើតឡើងនាពេលឆាប់ៗខាងមុខ៕