Ten Hag ធ្លាប់ជម្រុញអោយ Maguire បង្ហាញសមត្ថភាពរបស់ខ្លួន បើមិនដូច្នោះទេមានតែចាកចេញ

0

បរទេស៖ គ្រូបង្វឹកក្លឹប Manchester United បានធ្វើការប្រជែងជាមួយនឹងកីឡាករ Maguire ដើម្បីអោយគាត់ធ្វើការប្រយុទ្ធ ក្នុងការស្វែងរកនៅតំណែងរបស់ខ្លួនត្រលប់មកវិញ ប៉ុន្តែប្រសិនជាគាត់មិនព្រមប្រយុទ្ធនោះទេ គឺគាត់គួរតែធ្វើការចាកចេញនៅរដូវក្តៅនេះ។ ក្លឹបបិសាចក្រហម បានទទួលនៅសំណើរតម្លៃ ៣០លានផោន ពីក្លឹប West Ham សម្រាប់ការផ្ទេរខ្សែការពាររូបនេះហើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Erik ten Hag បាននិយាយថា “គាត់មានសមត្ថភាពជាខ្សែការពារកណ្តាលលំដាប់កំពូល។ គាត់ជាកីឡាករអង់គ្លេសដ៏ល្អម្នាក់ ដូច្នេះតើហេតុអ្វីបានជាគាត់មិនអាចជាកីឡាករដ៏ល្អសម្រាប់ពួកយើង? ប៉ុន្តែគាត់គួរតែបង្ហាញវា។ នៅពេលដែលគាត់មិនមានការជឿជាក់ក្នុងការប្រកួតជែង អញ្ចឹងគាត់គួរតែចាកចេញ។ គាត់គួរធ្វើការសម្រេចចិត្ត។ ប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយនឹងគាត់”។

ក្នុងនោះ Maguire ត្រូវបានដកចេញពីតំណែងប្រធានក្រុមរបស់ Manchester United នារដូវក្តៅនេះ ហើយឥលូវនេះគាត់បានដឹងថា ខ្លួនជាខ្សែការពារកណ្តាលជម្រើសទី៥ របស់លោក Ten Hag ដោយនៅពីក្រោមទាំងខ្សែការពារឆ្វេង Luke Shaw ទៅទៀត។

គួរបញ្ជាក់ថា លោក Ten Hag ចង់បាននៅកីឡាករថ្មីមកជំនួសកន្លែងរបស់ Maguire សិន មុននឹងអនុញ្ញាតអោយគាត់ចាកចេញ។ ខ្សែការពារដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោកម្នាក់នេះ នឹងត្រូវចាកចេញពី Old Trafford នៅរដូវក្តៅនេះ៕