Neymar ទទួលបានប្រាក់ឈ្នួល…. សម្រាប់កុងត្រា ២ឆ្នាំជាមួយក្លឹប Al-Hilal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបារាំង L’Equipe បានអោយដឹងថា ក្លឹប PSG និងក្លឹបនៅ Saudi Pro League បានឈានដល់ការព្រមព្រៀងលើការផ្ទេរខ្សែប្រយុទ្ធ Neymar។ ក្នុងនោះ Julien Laurens បានបញ្ជាក់ថាក្លឹប PSG នឹងទទួលបានប្រាក់ ៩០លានអឺរ៉ូ ពីការលក់កីឡាករសញ្ជាតិប្រេស៊ីល។ កីឡាករវ័យ ៣១ឆ្នាំម្នាក់នេះ បានយល់ព្រមនៅកុងត្រារយៈពេល ២ឆ្នាំ ជាមួយនឹងកញ្ចប់ប្រាក់ឈ្នួល ១៦០លានអឺរ៉ូ។

រយៈពេលប្រាំមួយឆ្នាំរបស់ Neymar នៅក្នុងប្រទេសបារាំងមើលទៅនឹងត្រូវបញ្ចប់ហើយ។ គាត់មិនបានបង្ហាញខ្លួនតាំងពីខែមិនាមកម្ល៉េះ ក្រោយធ្វើការវះកាត់ទៅលើរបួសជង្គង់របស់ខ្លួន។

ទោះបីជាស៊ុតបញ្ចូលទីបាន ១១៨គ្រាប់សម្រាប់ PSG ក៏ដោយ Neymar ហាក់មានទំនាក់ទំនងមិនសូវល្អជាមួយអ្នកគាំទ្ររបស់ក្លឹប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ដោយមានក្រុមអ្នកគាំទ្រជ្រុលនិយមមួយចំនួន បានទៅធ្វើការតវ៉ានៅខាងក្រៅផ្ទះរបស់គាត់កាលពីដើមឆ្នាំនេះ។

គួរបញ្ជាក់ថា Neymar និងទៅចូលរួមជាមួយក្រុមដែលមានតារាឆ្នើមជាច្រើន ទើបផ្ទេរទៅនារដូវក្តៅនេះ រួមមានកីឡាករ Koulibaly, Ruben Neves និង Malcom៕