បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា David Raya នឹងទៅចូលរួមជាមួយនឹងក្លឹប Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងតម្លៃ ៣លានផោន ដោយមានភ្ជាប់នៅការទិញផ្តាច់ដែលមានតម្លៃ ២៧លានផោនផ្សេងទៀត។
ក្លឹបង Brentford បានទទួលយកនៅសំណើរនេះហើយ ដើម្បីអាចជួយដល់ខាងក្លឹប Arsenal ទៅលើបញ្ហា Financial Fair Play។
លក្ខខណ្ឌទិញផ្តាច់ នឹងត្រូវដំណើរការដោយខ្លួនឯងនៅពេលដែលក្លឹប Arsenal ធ្វើការប្រកួតបាន ២-៣ប្រកួតនារដូវកាល ២០២៤៕