បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Allegri គ្រូបង្វឹកក្លឹប Juventus បាននិយាយទៅលើការដោះដូរ Vlahovic និង Lukaku ថា “Vlahovic ជាខ្សែប្រយុទ្ធរបស់យើង។ ខ្ញុំបាននិយាយនៅលើលក្ខខណ្ឌមួយនេះថា ប្រសិនជាយើងទទួលបាននៅសំណើរធំមួយនោះ ក្លឹបនឹងធ្វើការសម្រេចចិត្ត”។
លោកក៏បានបន្ថែមទៀថា “ខ្ញុំមិនអាចសម្រេចចិត្តទៅលើរឿងនេះទេ។ ខ្ញុំសប្បាយចិត្តជាមួយនឹង Vlahovic”៕