Chelsea យកបានកីឡាករម្នាក់ទៀត ក្នុងតម្លៃ ២០លានអឺរ៉ូ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Deivid Washington នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងនៅចុងសប្តាហ៍នេះ ដើម្បីចុះហត្ថលេខាក្លាយជាកីឡាករថ្មីរបស់ក្លឹប Chelsea។

កញ្ចប់ថវិកា ២០លានអឺរ៉ូ ត្រូវបានព្រមព្រៀងគ្នាកាលពីម្សិលមិញ ខណៈក្លឹប AS Monaco បានព្យាយាមដល់ទីបញ្ចប់ ប៉ុន្តែមិនមានឪកាស ដោយសារតែ Deivid ចង់ផ្ទេរទៅកាន់ Chelsea តែមួយប៉ុណ្ណោះ៕