បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកក្លឹបង Inter លោក Ausilio បានបញ្ជាក់អំពីការចរចាជាមួយនឹងក្លឹប Arsenal ទៅលើការផ្ទេរ Flo Balogun ថា “ពួកយើងចង់បាននរណាម្នាក់ ដែលអាចរកគ្រាប់បាល់បាន ហើយច្បាស់ណាស់ Balogun គឺជាម្នាក់ផងដែរ ប៉ុន្តែគាត់មិនមែនជាមនុស្សម្នាក់ដែលពួកយើងតាមដាននោះទេ”។
គាត់ក៏បានបញ្ជាក់ទៅលើរឿង Lukaku ផងដែរថា “ការផ្ទេរ Lukaku? ខ្ញុំមិនចាប់អារម្មណ៍នោះទេ”៕