បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានឈានដល់ការព្រមព្រៀងនៅការផ្ទេរយក David Raya។ កិច្ចព្រមព្រៀងជាមួយនឹង Brentford បន្ទាប់ពីលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងជាមួយកីឡាករកាលពីសប្តាហ៍មុន។
ឯកសារត្រូវបានរៀបចំរវាងក្លឹបទាំង ២ ហើយការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅសប្តាហ៍នេះ។ Raya ចង់ផ្ទេរមក Arsenal តែមួយប៉ុណ្ណោះ៕