បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brentford បានដាក់សំណើរតម្លៃ ៣០លានអឺរ៉ូ ទៅកាន់ក្លឹប Fiorentina ទៅលើការផ្ទេរ Nico Gonzalez ជាគោលដៅអទិភាព។ ការចរចាកំពុងត្រូវបានធ្វើឡើងសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។
ក្លឹប Fiorentina បានធ្វើការលក់ Arthur Cabral ទៅកាន់ Benfica ហើយនៅពេលនេះ Nico កំពុងចរចាជាមួយនឹង Brentford៕