បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Deivid Washington ទៅកាន់ក្លឹប Chelsea។ ការព្រមព្រៀងត្រូវបានទទួលយកពីក្លឹបង Santos ក្នុងតម្លៃ ១៥លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូសម្រាប់កីឡាករខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ។
កុងត្រារយៈពេលវែងត្រូវបានព្រមព្រៀងគ្នា ខណៈ Deivid ចង់ផ្ទេរមកកាន់ Chelsea ដោយឯកសារចាប់ផ្តើមរៀបចំ។ ការសម្រេចចិត្តអោយខ្ចីជើងទៅកាន់កល្លឹប Strasbourg ឫក៏ស្នាក់នៅ នឹងត្រូវធ្វើការសម្រេចចិត្តនាពេលឆាប់ៗ៕