បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United កំពុងតែធ្វើការពិភាក្សាជាមួយនឹងកីឡាករ Facundo Pellistri ទៅលើការបន្តកុងត្រាថ្មី។ កុងត្រាថ្មីដែលមានរយៈពេលវែង គឺជាអទិភាពចាំបាច់មុននឹងក្លឹបអនុញ្ញាតអោយគាត់ចាកចេញដោយខ្ចីជើង។
ក្លឹប Twente កំពុងជម្រុញក្នុងការខ្ចីជើងរូបគាត់រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ខាងក្លឹប Man United នឹងធ្វើការសម្រេចចិត្តនាពេលឆាប់ៗខាងមុខនេះ៕