Barca ដាក់សំណើរសុំផ្ទេរ Bernardo Silva និង Joao Cancelo ហើយ!! ប៉ុន្តែក្នុងលក្ខខណ្ឌ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹបយក្សនៅអេស្បាញ់កំពុងជម្រុញអោយមានការផ្ទេរដ៏ធំមួយ ខណៈពួកគេចង់បានតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ទាំង ២រូប គឺ Bernardo Silva និង Joao Cancelo ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Manchester City។ តាមប្រភពដដែរបានអោយដឹងថាក្លឹបនៅ​ La Liga បានធ្វើការដាក់សំណើរទៅកាន់ក្លឹបងម្ចាស់ជើងលីគអង់គ្លេស។

ក្រោយការចាកចេញរបស់កីឡាករ Ousmane Dembele ទៅកាន់ក្លឹប PSG បានធ្វើអោយក្លឹប Barcelona ត្រូវការស្វែងរកនៅខ្សែប្រយុទ្ធស្លាបស្តាំ ដែលមានគុណភាពដើម្បីមកជំនួសកីឡាករសញ្ជាតិបារាំងរូបនេះ។ ក្នុងនោះ Xavi ចាប់ទុក Bernardo គឺជាជម្រើសដែលល្អបំផុតសម្រាប់ទម្រង់របស់ខ្លួន។ នៅក្នុងសំណើរដាក់ទៅកាន់ក្លឹប City ខាង Barcelona បានដាក់បញ្ចូលនៅលក្ខខណ្ឌក្នុងការទិញផ្តាច់កីឡាករ Bernardo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៧០លានអឺរ៉ូ នៅចុងរដូវកាល ២០២៣-២៤។

ស្របពេលសំណើរខ្ចីជើង Cancelo អាចនឹងមានសង្ឃឹម ព្រោះតែកីឡាកររូបនេះសម្លឹងរកមើលការផ្លាស់ប្តូរ ដើម្បីស្វែងរកពេលវេលាលេងនៅលើទីលានអោយបានច្រើនជាងមុន។ សម្រាប់ Manchester City មិនអនុញ្ញាតអោយ Bernardo ចាកចេញដោយងាយស្រួលនោះទេ ដោយសារតែកីឡាករ Ruyad Mahrez ទើបតែចាកចេញពីនៅរដូវក្តៅនេះ។ ក្លឹបនៅអង់គ្លេសមួយនេះបានអោយដឹងថា ពួកគេបានបញ្ជាក់ទៅកាន់កីឡាករហើយ ថានឹងមិនអនុញ្ញាតអោយមានការចាកចេញនោះទេ៕