បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានធ្វើការទំនាក់ទំនាក់សួរអំពីលក្ខខណ្ឌក្នុងការផ្ទេរយកកីឡាករ Jean Clair Todibo។ មិនទាន់មានការដាក់សំណើរ ឫក៏ពីភាក្សានៅក្នុងដំណាក់កាលនេះនោះទេ ដោយវាគ្រាន់តែជាជម្រើសប្រសិនជាខ្សែការពារ Harry Maguire ធ្វើការចាកចេញ។
ក្នុងនោះខាងក្លឹប Juventus បានធ្វើការដកខ្លួនចេញពីការប្រជែងយកកីឡាករ Todibo កាលពីសប្តាហ៍មុនហើយ៕
