បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli បានធ្វើបទបង្ហាញអំពីសំណើររបស់ខ្លួនទៅការក្លឹប Napoli ហើយសម្រាប់ការផ្ទេរកីឡាករ Piotr Zielinski។ ការចរចា បាននឹងកំពុងធ្វើបន្ត ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ខណៈកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៤ខាងមុខ។
ក្លឹប Al Ahli ចង់ទទួលបាននៅការព្រមព្រៀងទៅលើតម្លៃផ្ទេរ Zielinsko នាពេលឆាប់ៗ ឫក៏ប្តូរទៅរកកីឡាករផ្សេងទៀត។ ខណៈពេលនេះឈ្មោះរបស់កីឡាករ Llorente ស្ថិតនៅក្នុងបញ្ចីរបស់ក្លឹប Al Ahli ដូចគ្នា ប៉ុន្តែមិនទាន់មានការដាក់សំណើរជាផ្លូវការនោះទេ៕