កីឡាករ Roger Ibanez បានយល់ព្រមនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Ahli បានឈានដល់ការព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងកីឡាករ Roger Ibanez។ ការត្រាបានត្រៀមរួចរាល់ហើយ ចំណែកការធ្វើតេស្តសុខភាពអាចនឹងធ្វើឡើងនៅទីក្រុងប៉ារីស។

ខាងក្លឹប Al Ahli នៅតែបន្តចរចាជាមួយនឹងខាងក្លឹប Roma ទៅលើតម្លៃផ្ទេរ។ ដោយមិនទាន់មានការព្រមព្រៀងណាមួយនោះទេរវាងក្លឹបទាំង ២ ប៉ុន្តែការពិភាក្សានឹងធ្វើឡើងបន្តទៀតនៅយប់នេះ៕