បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Nottingham Forest បានដាក់សំណើរសុំផ្ទេរយកកីឡាករខ្សែបម្រើ Wilmar Barrios ហើយ។
ក្នុងនោះតម្លៃផ្ទេរប្រមាណ ៤លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹប Zenit St Petersburg ធ្វើការបដិសេធ ដោយពួកគេចង់បានប្រមាណ ១៥លានអឺរ៉ូ ទើបអនុញ្ញាតអោយកីឡាកររូបនេះចាកចេញ៕