បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton និង Ajax បានព្រមព្រៀងគ្នាក្នុងការផ្ទេរ Mohammed Kudus។ ការផ្ទេររវាងក្លឹបទាំង ២ត្រូវបានធ្វើការចរចាតាំងពីខែកក្កដា មកម្ល៉េះ ដោយពេលនៅចាំតែខាងកីឡាករប៉ុណ្ណោះ។
ក្នុងនោះតម្លៃផ្ទេរមានប្រមាណ ៤០លានអឺរ៉ូ។ នៅពេលនេះអ្វីៗ គឺសម្រេចទៅលើខាងកីឡាករ ដោយនៅចាំការព្រមព្រៀងគ្នាទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន៕