ក្លឹប Barcelona បានដាក់គោលដៅលើខ្សែបម្រើ Bernardo Silva របស់ក្រុម Manchester City ជាអាទិភាពកំពូលសម្រាប់ពេលដែលកិច្ចព្រមព្រៀងរវាង Ousmane Dembele នឹង PSG ត្រូវបានបញ្ចប់ ។
នេះបើយោងតាម ESPN បានអោយដឹងថាគ្រូបង្វឹក Barca លោក Xavi ចង់បានខ្សែបម្រើ វ័យ 28 ឆ្នាំរបស់ Man City ជាកីឡាករជំនួសតំបន់របស់ Dembele។ Silva ក៏មានបំណងចង់ផ្លាស់មកចូលរួមជាមួយ Barcelona ផងដែរ ហើយគាត់សង្ឃឹមថា គ្រូបង្វឹករបស់ Man City លោក Pep Guardiola ធ្វើតាមការសន្យាដែលគាត់បានអនុញ្ញាតឱ្យកីឡាករសញ្ជាតិព័រទុយហ្កាល់ ចាកចេញ ។
មកទល់ពេលនេះ Man City មានការស្ទាក់ស្ទើរសម្រាប់ការចាកចេញរបស់ Silva បន្ទាប់ពីការចាកចេញរបស់ Gundogan និង Riyad Mahrez ហើយ Barca ប្រហែលជាអាចទូទាត់នឹងតម្លៃស្នើរសុំរបស់ Man City ចំនួន 87 លានអឺរ៉ូបាន ដោយសារកិច្ចព្រមព្រៀងការផ្ទេរ Dembele ទៅកាន់ក្លឹប PSG៕