Chelsea សម្លឹងឃើញខ្សែបម្រើថ្មី ក្រោយសំណើរទិញ Caicedo ត្រូវបានបដិសេធជាច្រើនដង

0

បរទេស៖ ក្លឹបតោខៀវកំពុងតាបន្តនៅលើទៅផ្សារដោះដូរ ដើម្បីស្វែងរកនៅខ្សែបម្រើមកពង្រឹងក្រុមរបស់ខ្លួន ក្រោយការចាកចេញរបស់កីឡាករ N’Golo Kante, Ruben Loftus-Cheek, Mason Mount និង Mateo Kovacic។ ពួកគេសង្ឃឹមថាការចាប់អារម្មណ៍រយៈពេលយ៉ាងយូរទៅលើកីឡាករ Caicedo របស់ក្លឹប Brighton គឺអាចឈានដល់ការបញ្ចប់ដល់វិជ្ជមានមួយនៅរដូវក្តៅនេះ។

ប៉ុន្តែការដែលក្លឹប Brighton ធ្វើការច្រានចោលនៅសំណើររបស់ក្លឹបតោខៀវជាច្រើនដងកន្លងមក ដោយបានទាមទារនៅតម្លៃប្រមាណ ១០០លានផោន សម្រាប់កីឡាករជម្រើសជាតិអេក្វាឌ័រ។ បើយោងតាមការចេញផ្សាយរបស់ Standard Sport បានអោយដឹងថានៅពេលនេះក្លឹប Chelsea ហាក់មានការប្រែប្រួលគោលដៅរបស់ខ្លួន ដោយទៅចាប់អារម្មណ៍លើកីឡាករ Paredes របស់ក្លឹប PSG វិញ។

ក្នុងនោះលោក Pochettino បានធ្លាប់ធ្វើការជាមួយកីឡាករជម្រើសជាតិអាហ្សង់ទីនខាងលើកាលពេលដែលលោកដឹកនាំ PSG។ ស្របពេលនេះ កីឡាករ Paredes បាននឹងកំពុងស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រារបស់ខ្លួន ដែលធ្វើអោយតម្លៃផ្ទេររបស់គាត់កាត់បន្ថយ សម្រាប់ជាជម្រើសរបស់ Chelsea។ ទោះបីជាគាត់មិនមានជាកីឡាករដែលត្រូវនឹងគោលដៅររបស់ម្ចាស់ក្លឹប Chelsea ប៉ុន្តែកីឡាករវ័យ ២៩ឆ្នាំរូបនេះ គឺមានបទសោធិន៍លេងយ៉ាងច្រើន។

គួរបញ្ជាក់ថា ក្លឹប Chelsea ក៏នឹងកំពុងសម្លឹងមើលកីឡាករ Edson Alavrez របស់ Ajax, Tyler Adams របស់ Leeds, Amadou Onana របស់ Everton និង Gabri Veiga របស់ Celta Vigo៕