ខ្សែបម្រើជប៉ុន Kamada យល់ព្រមទៅចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Lazio យកបានកីឡាករ Daichi Kamada ហើយ។ កិច្ចព្រមព្រៀងរវាងភាគីទាំង ២ត្រូវបានបោះត្រារួចរាល់ ខណៈខ្សែបម្រើជនជាតិជប៉ុនរូបនេះ មកចូលរួមជាមួយនឹងក្លឹប Lazio ដោយគ្មានតម្លៃខ្លួន។

កីឡាករ Kamada បានឆ្លើយយល់ព្រមហើយ ដោយឡែកឯកសារទាំងអស់កំពុងត្រូវបានពិនិត្យ៕