បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានព្រមព្រៀងទៅលើតម្លៃផ្ទេរជំហ៊ានដំបូងជាមួយនឹងក្លឹប Brighton សម្រាប់ការផ្ទេរយកអ្នកចាំទី Robert Sanchez។ ខាងក្លឹបកំពុងធ្វើការទៅលើព័ត៌មានលម្អិតមួយចំនួន នោះការផ្ទេរនឹងទទួលបានជោគជ័យ។
ការចរចានៅតែបន្តសម្រាប់ការផ្ទេរយក Moises Caicedo ដែលវាជាការចរចាផ្សេងមួយទៀត។ ក្លឹប Chelsea នឹងធ្វើអោយការផ្ទេរមួយនេះកើតឡើងអោយបាន៕
