Inter Milan ចង់បាន​ខ្សែការពារ​របស់ Arsenal លុះត្រាតែ​…!

0

ក្រុម​កាំភ្លើង​ធំ​ត្រូវ​បាន​គេ​និយាយ​ថា មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​អនុញ្ញាត​ឱ្យ Takehiro Tomiyasu ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នោះ​ទេ​។

បើ​យោង​តាម Gazzetta dello Sport បានអោយ​ដឹង​ថា​ក្លឹ​ប​យក្ស​អ៊ី​តា​លី Inter Milan បាន​ព្យាយាម​ចង់បាន​កីឡាករ​ជប៉ុន​រូប​នេះ​លើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​។

ខណៈ​ពេល​ដែល Arsenal មិន​អនុញ្ញាត​ឱ្យ Tomiyasu ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នោះ​ទេ ប៉ុន្តែ​បើ​ក្លឹ​ប​អី​តា​លី​ចង់បាន​ពួក​គេ​នឹង​លក់​គាត់​។

ក្លឹ​ប​បាន​ចុះហត្ថលេខា​លើ​កីឡាករ Jurrien Timber ដែល​អាច​លេង​នៅ​ខ្សែការពារ​ស្តាំ ខណៈ​ដែល Ben White ក៏​លេង​នៅ​តំបន់​នោះ​កាលពី​រដូវ​កាល​មុន​៕